ក្រុងរុនតាឯក គឺជាទីក្រុងដែលទើបតែបង្កើតឡើងថ្មីហើយមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបភាគពាយ័ព្យនៃប្រទេសកម្ពុជា។តំបន់រុនតាឯកត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិវឌ្ឍជាភូមិធម្មជាតិរុនតាឯកហើយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះគឺជាអ្នកស្ម័គ្រចិត្តរើលំនៅពីតំបន់រមណីយដ្ឋានអង្គរ។ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋគឺដើម្បីបំពេញតាមលក្ខខណ្ឌនៃការបន្តរក្សាលក្ខណសម្បត្តិរបស់តំបន់រមណីយដ្ឋានអង្គរដែលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក[]

ទីក្រុងរុនតាឯក
Run Ta Aek City
ទីរួមខេត្ត
ប្រទេស កម្ពុជា
ខេត្តសៀមរាប
រដ្ឋបាលក្រុងសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប
បង្កើតឡើងជាផ្លូវការថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤
រដ្ឋាភិបាល
  អភិបាលនៃគណៈអភិបាលក្រុងអ៊ឹង សុភ័ណ
ល្វែងម៉ោងICT (ម.ស.ស.+៧)
លេខកូដភូមិសាស្ត្រ១៧១៥

នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ០៧ អនក្រ.បក ស្ដីពីការបង្កើតក្រុងរុនតាឯក ខេត្តសៀមរាបដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រីនិងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគងហើយទីតាំងរដ្ឋបាលក្រុងរុនតាឯកគឺស្ថិតនៅសង្កាត់រុនតាឯក[]

រដ្ឋបាល

កែប្រែ

ក្រុងរុនតាឯក ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០២ សង្កាត់[]

លេខកូដសង្កាត់ សង្កាត់ អក្សរឡាតាំង ភូមិ
១៧១៥០១ សង្កាត់រុនតាឯក Run Ta Aek Sangkat តាឯក, ត្មាតពង, តានី, រុន, ជ័យ, ថ្នល់, ស្រែចង្ហូត
១៧១៥០២ សង្កាត់បល្ល័ង្ក Ballangk Sangkat ធ្លកកំបុត, គោកឫស្សី, ស្នារសង្រ្កាម, ក្រពើ, តាកុយ, ព្រំកុដ្ឋ, ត្រាច, ពពេល, ស្នារតេជោ ៣១៧

ឯកសារយោង

កែប្រែ
  1. "Search Homes for Sale & Rent, Cambodia Real Estate | Harbor Property". www.harbor-property.com (in អង់គ្លេស). Retrieved 2026-06-14.
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-05-08. Retrieved 2026-03-12.
  3. "Run Ta Aek Techo Sen District postcode - Cambodia Postal Code". www.cambodiapostalcode.com (in American English). Retrieved 2026-01-13.