បណ្ណាល័យ លោកបណ្ឌិត កែម ឡី
ស្វែងរកតាមស្នាដៃ ការវិភាគ សម្រង់ និងបទសម្ភាសន៍ទាំងអស់
ជីវប្រវត្តិ
មើលបន្ថែម →លោក កែម ឡី កើតថ្ងៃទី១៩ តុលា ឆ្នាំ១៩៧០ នៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកកើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងចំណោមបងប្អូនបីនាក់ លោកគឺជាកូនទី២។ក្រោយពី ឪពុករបស់លោកបានទទួលមរណភាពក្នុងជំនាន់ ប៉ុល ពត ហើយលោកនិងបងប្អូនរស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយ ដែលមានមុខរបរជាអ្នកលក់នំបញ្ចុក បាញ់ឆែវ និងគ្រឿងទេសខ្លះផង។
លោកបានបញ្ចប់ថ្នាក់វេជ្ជសាស្ត្រពេទ្យក្នុងឆ្នាំ១៩៩២និងបានបន្តសិក្សាយកថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវនៅសកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃពីឆ្នាំ១៩៩៦ដល់ឆ្នាំ១៩៩៧។ ក្នុងឆ្នាំ២០០៨ លោកបានទទួលសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមពីសកលវិទ្យាល័យម៉ាឡាយ៉ានៃប្រទេសម៉ាឡេស៊ី។
លោកបានចាប់ផ្តើមការងាររបស់លោកក្នុងឆ្នាំ១៩៩៨ ជាអ្នកសង្កេតពីស្ថានភាពមេរោគអេដស៍និងជំងឺអេដស៍និងទទួលវិភាគឆ្លើយតបប្រចាំខេត្តតាកែវសម្រាប់គម្រោងPSHRAដែលគាំទ្រដោយUNICEFនិងUNAIDS។ ក្នុងបទពិសោធន៍ការងារ លោក កែម ឡី បានធ្វើការងារភាគច្រើនជាអ្នកប្រឹក្សានិងវិភាគគម្រោងឲ្យអង្គការអន្តរជាតិនានាដូចជាUNDP UNICEF UNAIDS ជាដើម។
បទសម្ភាសន៍ ជាមួយស្ថាប័នព័ត៌មាន
មើលបន្ថែម →តុមូលវីអូឌី ប្រធានបទ ការគ្រប់គ្រងស្ថេរភាពនយោបាយនៅពេលមានការផ្លាស់ប្តូរ វគ្គ១
លោក កែម ឡី ថាលោកមិនមែនជាអ្នកបង្កើតគណបក្សនយោបាយទេ
តុមូលវីអូឌី ប្រធានបទ អាណត្តិនាយករដ្ឋមន្រ្តី វគ្គ១
តុមូលវីអូឌី ប្រធានបទ អាណត្តិនាយករដ្ឋមន្រ្តី វគ្គ២ បញ្ចប់
លទ្ធផលស្ទង់មតិលើកិច្ចព្រមព្រៀងរវាងគណបក្សឈ្នះឆ្នោតទាំងពីរ វគ្គ២ បញ្ចប់
លទ្ធផលនៃជំនួបចរចារវាងគណបក្សទាំងពីរ វគ្គ១
ស្នាដៃ ការវិភាគ និងរបាយការណ៍
មើលបន្ថែម →ផែនការអភិវឌ្ឍន៏ឃុំ ឬសង្កាត់ ២០១៧ដល់២០២១
ផែនការអភិវឌ្ឍន៏ឃុំ ឬសង្កាត់ ២០១៧ដល់២០២១ សហគមន៏រស់រវើក ដែលពលរដ្ឋរស់នៅដោយសេចក្តីថ្លៃថ្នូ
ស្វ័យភាពពន្ធដារ និងអភិវឌ្ឍន៍មូលដ្ឋាន
រដ្ឋាភិបាលត្រូវផ្តល់ស្វ័យភាពទាំងស្រុងក្នុងការប្រមូលពន្ធដារ និងអភិវឌ្ឍន៍ឲ្យទៅក្រុង ខេត្ត និងឃុំ សង្កាត់ជាពិសេសស្វ័យភាពក្នុងការចាត់ចែង គ្រប់គ្រងដោយមានការទទួលខុសត្រូវចំពោះមុខពលរដ្ឋតាមមូលដ្ឋាន។ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌត្រូវចេញពីការជ្រើសរើសដោយក្រុមប្រឹក្សានិងចេញពីសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតដោយពលរដ្ឋ(ត្រូវមានការផ្លាស់ប្តូរគ្នា១ឆ្នាំម្តង)។
ប្រាក់សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ - ២៥០ដុល្លារក្នុង១ខែ ក្នុង១នាក់
រដ្ឋាភិបាលត្រូវតែរៀបចំប្រាក់សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅយ៉ាងហោចណាស់ចំនួន២៥០ដុល្លារក្នុង១នាក់ក្នុង១ខែ។ យោងតាមជំរឿនប្រជាសាស្រ្តរបស់ក្រសួងផែនការឆ្នាំ២០០៨ មនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងមានចំនួនប្រមាណ៥% ឬ៦៤០,០០០នាក់។
បណ្ណាល័យសម័យទំនើប
បណ្ណាល័យគួរតែស្ថិតនៅកន្លៃងសាធារណ និង ជនគ្រប់រូបងាយចូលមើលនិងទទូលព័ត៌មានបានល្អ។ ជាទូទៅ ពលរដ្ឋអាស៊ីយើងមិនសូវចូលចិត្តអាន និងសរសេរទេ ប៉ុន្តែបណ្ណាល័យមួយចំនួននៅលើពិភពលោកនេះបានប្រែក្លាយ ពីសៀវភៅដែលមានច្រើនទំព័រឲ្យទៅជា សម្លេង និងខ្សែភាពយន្តដែលធ្វើឲ្យមនុស្សគ្រប់រូបរីករាយទទួលព័ត៌មានបានដូចៗគ្នានិងសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់មនុស្ស។
យុវជនសកម្មមានតួនាទីក្នុងការចូលរួមដំណោះស្រាយ
ប្រទេសកម្ពុជាបានទទួលឲ្យជនបរទេសស្នាក់នៅអនាធិបតេយ្យបានបង្កើតនិគមជាច្រើន ពិសេសនិគមយួនច្រើនដែលនាំឲ្យមានវិបត្តិផ្ទៃក្នុងប្រទេសរហូតមកដល់សព្វថ្ងៃនេះ(ឈ្លោះផ្ទៃក្នុងប្រទេសដោយសារដណ្តើមអំណាចគ្នា) ។ ស្ថិតិជាច្រើនប្រភពបានបញ្ជាក់ថាជនជាតិយួនបានរស់នៅ ខុសច្បាប់អន្តោប្រវេសន្ត និងច្បាប់សញ្ញាតិ្តដ៏ច្រើនលើសលុបដែលបច្ចុប្បន្ននាំឲ្យរដ្ឋាភិបាលចាប់បញ្ចូនត្រឡប់ទៅប្រទេសដើមវិញ។
តើអ្នកណាជាឃាតករសម្លាប់និងប្រើអំពើហិង្សាមកលើខ្មែរដែលជាជនរួមឈាមខ្លួនឯងដូចនេះ? ១៩៧៩ដល់២០១៦
ហេតុអ្វីបានជាគ្រាន់តែអំណាច និងទ្រព្យសម្បត្តិ ត្រូវសម្លាប់ និងរំលោភខ្មែរដែលជាជនរួមឈាមឯងដូចនេះ?